តើហេតុផលអ្វីខ្លះដែលធ្វើឱ្យស្រ្តីហូរឈាមដោយសារការរួមភេទ?

MoviesonlineKh168
0

 

តើហេតុផលអ្វីខ្លះដែលធ្វើឱ្យស្រ្តីហូរឈាមដោយសារការរួមភេទ?

តើហេតុផលអ្វីខ្លះដែលធ្វើឱ្យស្រ្តីហូរឈាមដោយសារការរួមភេទ?

សុខភាព៖ ឈាមដែលហូរក្នុងអំឡុងពេលរួមភេទ មិនសុទ្ធតែអាចបញ្ជាក់ពីភាពបរិសុទ្ធនៃដៃគូរបស់អ្នកនោះឡើយ ព្រោះជួនកាលការហូរឈាមក្នុងអំឡុងពេលរួមភេទ ឬក្រោយរួមភេទ ក្រៅពីកត្តាការរួមភេទលើកទីមួយរបស់ស្រ្តីដោយសារការដាច់សន្ទះព្រហ្មចារី គឺអាចបណ្ដាលមកពីកត្តាសុខភាព និងជំងឺ។  

ខាងក្រោមនេះជាហេតុផលមួយចំនួនដែលធ្វើឲ្យស្ត្រីមានឈាមដោយសារការរួមភេទ៖  

១. ការមករដូវ

- វដ្តរដូវរបស់ស្រ្តី អាចយើងមិនអាចដឹងមុន បូកផ្សំទាំងការរួមភាពជាកត្តាជម្រុញឱ្យវដ្តរដូវមកលឿនខុសពីធម្មតា ទើបបណ្ដាលឱ្យមានការហូរឈាមពេលរួមភេទ។

២. ការរួមភេទលើកដំបូង

- ការរួមភេទលើកដំបូងរបស់ស្រ្តី គឺអាចបណ្តាលឲ្យមានការដាច់សន្ទះព្រហ្មចារី ឬដាច់រលាត់ប្រដាប់ភេទដែលអាចបណ្តាលឲ្យហូរឈាម។ 

៤. ភាពស្ងួតរបស់ទ្វារមាស

- ជាធម្មតាទឹករំអិលរបស់ស្រ្តីតែងចេញមកមុនបុរស ដើម្បីជួយសម្រួលដល់ការរួមភេទ កុំឱ្យស្អិត និងកកិតខ្លាំង។ ប្រសិនបើ ការរួមភេទស្ថិតក្នុងស្ថានភាពកង្វះទឹករំអិល នោះការកកិតដែលកើតឡើងរវាងប្រដាប់បន្តពូជរបស់ដៃគូមានការកកិតខ្លាំង ដែលអាចបណ្ដាលឲ្យហូរឈាមទ្វារមាស។

៥. កត្តាជំងឺ

- ការឆ្លងមេរោគផ្សិត៖ ការឆ្លងមេរោគផ្សិតលើស្រ្តី បណ្ដាលមកពីសារធាតុផ្សិតលូតលាស់ច្រើននៅក្នុងទ្វារមាស់របស់ស្រ្តី ដែលបង្កឱ្យរមាស់ទ្វារមាស់ ឬធ្ងន់ធ្ងរអាចធ្វើឱ្យមានការរលាក និងងាយហូរឈាមក្រោយពេលរួមភេទ។ 

- ជំងឺរលាកអាងត្រគាក៖ ជាជំងឺម្យ៉ាងដែលមេរោគឆ្លងចូលទៅកាន់សរីរាង្គបន្តពូជដូចជា ដៃស្បូន ក្រពេញអូវែ មាត់ស្បូន និងស្បូន។ ជំងឺនេះបានបង្កឱ្យមានការរលាកសរីរាង្គបន្តពូជទាំងនោះ ដែលធ្វើឱ្យងាយរលាត់ចេញឈាមក្នុងពេលរួមភេទ។ 

- មហារីក៖ បើផ្នែកណាមួយនៃសរីរាង្គបន្តពូជកើតជំងឺមហារីក នោះវាអាចជាមូលហេតុធ្វើឱ្យមានឈាមក្រោយពេលរួមភេទ។

៦. ស្រ្តីមានផ្ទៃពោះ 

ក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ មាត់ស្បូននឹងមានឈាមទៅចិញ្ចឹមកាន់តែច្រើន។ ក្នុងរយៈពេលយូរក្រោយមក នឹងមានសរសៃឈាមតូចៗថ្មីៗជាច្រើន។ នៅពេលដែលមានការរួមភេទ អង្គជាតិ(លិង្គ)របស់បុរស និងកកិតជាមួយអង្គជាតិរបស់ស្រ្តី អាចបណ្ដាលឱ្យដាច់សរសៃឈាមថ្មីៗនោះ ហើយហូរឈាមចេញមករឹមៗ រយៈពេលច្រើនម៉ោងទើបបាត់ទៅវិញ។

៧. ការប្រើប្រាស់ឧបរកណ៍សិច និង ការចាប់បង្ខំ ឬចាប់រំលោភសេពសន្ទវះ ក៏ជាមូលហេតុធ្វើឱ្យស្រ្តីហូរឈាមក្រោយពីរួមភេទផងដែរ។ 

ទោះបីជាស្រ្តីហូរឈាមដោយសារការរួមភេទជារឿងធម្មតា តែយ៉ាងណាប្រសិនបើការហូរឈាមមកច្រើនខុសប្រក្រតី ឬនៅតែហូរឈាមក្រោយពេលរួមភេទរយៈពេល ១ ឡើងទៅ គួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុពិតប្រាកដឱ្យបានច្បាស់លាស់ ចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ៕ 

 

Post a Comment

0Comments

Post a Comment (0)