រួមភេទពេលព្រឹកទៀបភ្លឺនារដូវរងារ និងញ៉ាំគ្រាប់ធញ្ញជាតិបន្ថែម ជួយឱ្យមេជីវិតបុរសមានគុណភាពខ្ពស់

MoviesonlineKh168
0

 

រួមភេទពេលព្រឹកទៀបភ្លឺនារដូវរងារ និងញ៉ាំគ្រាប់ធញ្ញជាតិបន្ថែម ជួយឱ្យមេជីវិតបុរសមានគុណភាពខ្ពស់

រួមភេទពេលព្រឹកទៀបភ្លឺនារដូវរងារ និងញ៉ាំគ្រាប់ធញ្ញជាតិបន្ថែម ជួយឱ្យមេជីវិតបុរសមានគុណភាពខ្ពស់

សុខភាព៖ បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកកាមរបស់បុរសមានគុណភាពខ្ពស់នៅពេលព្រឹកទៀបភ្លឺ ដែលមានលទ្ធភាពក្នុងការបង្កកំណើតក្នុងមេជីវិតរបស់ស្រ្តី ជាពិសេសក្នុងខែមីនា មេសា និងឧសភា។ ដោយឡែកក្នុងរដៅក្ដៅវិញ មេជីវិតឈ្មោលរបស់បុរសគឺមានការធ្លាក់ចុះខ្លាំង។ 

 

បញ្ជាក់បន្ថែមពីលើនេះទៀត ក្នុងអំឡុងពេលសិសិររដូវ និងដើមនិទាឃរដូវ បុរស​ៗសម្បូរ​ទឹកកាម​ណាស់ ហើយទឹកកាម​មួយ​មីល្លី​លីត្រ មានសមត្ថភាពផលិត​មេ​​ជីវិត​​​ប្រ​មាណ​ ៦៨​ - ៧០​លាន ហើយមេជីវិតនីមួយៗសុទ្ធតែមានសុខភាពល្អថែមទៀតផង។ ក្នុងចំនួនមេជីវិតសរុបទាំងអស់នោះ គឺមាន​៥ ភាគ​រយ​មាន​ចល​នា​រហ័ស​រហួន និង ៣ ភាគរយមានចល​នា​រហ័ស​រហួន និងកម្លាំងខ្លាំងក្លា ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កកំណើត។ 

 

ទន្ទឹមនឹងនេះដែរ ការទទួលទានគ្រាប់ធញ្ញជាតិដូចជា ផ្លែអាល់ម៉ុន កៅឡាក់ និងវ៉ាល់ណាត់ បន្ថែមពីលើរបបអាហារធម្មតា ៦០ ក្រាម ក្នុងមួយថ្ងៃ ឱ្យបានរយៈពេល ១៤ សប្ដាហ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនថាមពល បន្លាស់ទី បរិមាណ និងគុណភាពមេជីវិតរបស់បុរសបានយ៉ាងប្រសើរផងដែរ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស

Post a Comment

0Comments

Post a Comment (0)