តើសម្រេចកាមដោយខ្លួនឯងប៉ះពាល់សុខភាពដែរទេ?

MoviesonlineKh168
0

 

តើសម្រេចកាមដោយខ្លួនឯងប៉ះពាល់សុខភាពដែរទេ?

    តើសម្រេចកាមដោយខ្លួនឯងប៉ះពាល់សុខភាពដែរទេ?

    សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ការសម្រេចកាមដោយខ្លួនឯងមានច្រើនប្រភេទ អាស្រ័យលើចំណូលចិត្ដមនុស្សយើងម្នាក់ៗ។ តែទោះជាយ៉ាងនេះក្ដី ចំនួនដងនៃការសម្រេចកាមដោយខ្លួនឯង នៅតែជាសំណួរ និងក្ដីបារម្ភរបស់មនុស្សមួយចំនួនដោយសារតែវាអាចទាក់ទងនឹងសុខភាពរាងកាយ ផ្លូវចិត្ត និងទំលាប់ប្រចាំថ្ងៃ។

    តើគួរសម្រេចកាមដោយខ្លួនឯងញឹកញាប់ប៉ុណ្ណា?

    មកទល់ពេលនេះ ក៏មិនទាន់មានចំនួនណាបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើត្រូវការសម្រេចកាមដោយខ្លួនឯងគួរមានប៉ុន្មានដងក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ។ ដូចនេះយើងពុំគួរព្រួយបារម្ភពីសកម្មភាព​នេះខ្លាំងពេកដែរ លើកលែងតែវាធ្វើឲ្យអ្នកអស់កម្លាំង ចុះខ្សោយ ឬមានអារម្មណ៍តានតឹង ពេលដែលធ្វើវាមិនដូចរាល់ដង។ ចំណុចគួរកត់សម្គាល់មួយទៀត ប្រសិនបើការសម្រេចកាម បង្កើតជាទម្លាប់ ធ្វើឲ្យយើងតែងតែចង់ធ្វើការសម្រេចកាមដោយខ្លួនឯង ចង់រួមភេទខ្លាំង ចង់រួមភេទជាមួយមិត្តភក្ដិ និងដៃគូខ្លាំង នោះយើងអាចនឹងមានបញ្ហាគួរទៅជួបជាមួយគ្រូពេទ្យហើយ។

    Post a Comment

    0Comments

    Post a Comment (0)