តើហេតុអ្វីបានជាអ្នកមិនអាចមានកូនបាន?

MoviesonlineKh168
0

 

តើហេតុអ្វីបានជាអ្នកមិនអាចមានកូនបាន?

តើហេតុអ្វីបានជាអ្នកមិនអាចមានកូនបាន?

អ្នកមានដៃគូទាំងឡាយ អាចត្រូវបានចាក់ទុកថាអារ ឬមិនអាចមានកូនបាន ប្រសិនគ្មានផ្ទៃពោះ ទោះបីរួមភេទដោយគ្មានការការពារជាទៀងទាត់ យ៉ាងហោចណាស់ក្នុងរយៈពេលមួយឆ្នាំ។ វាអាចជាលទ្ធផលពីបញ្ហារបស់អ្នក ឬដៃគូររបស់អ្នក ឬកត្តារួមផ្សំទាំងពីរនាក់ដែលអាចរារាំងដល់ការមានផ្ទៃពោះ។ 

១. កត្តាដែលធ្វើឱ្យអ្នកមិនអាចមានកូនបាន

ជាទូទៅមូលហេតុចម្បងដែលអាចប៉ះពាល់ដល់ដៃគូ ធ្វើឱ្យពួកគេមិនអាចមានកូនបាន ប្រសិនបុរស ឬស្ត្រីមានបញ្ហាដូចខាងក្រោម៖

+ចំពោះបុរស

• ភាពមិនប្រក្រតីនៃការផលិត ឬបម្រែបម្រួលមុខងារនៃស្ពែម៉ាតូសូអ៊ីត ដោយសារហ្សែន ឬបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺប្រមះទឹកថ្លា ជំងឺប្រមះទឹកបាយ ស្រឡទែន ឬជំងឺអេដស៍។
• បញ្ហានៃការបញ្ចេញស្ពែម៉ាតូសូអ៊ីត ទាក់ទងនឹងដំណើរការនៃការរួមភេទ ដែលអាចមកពីជំងឺហ្សែនមួយចំនួន បញ្ហារចនាសម្ព័ន្ធដូចជាការស្ទះ ឬការរងរបួសលើសរីរាង្គបន្តពូជ។ 
• ការប្រឈមនឹងកត្តាបរិស្ថាន ដូចជា ថ្នាំសម្លាប់សត្វល្អិត សារធាតុគីមី កាំរស្មី ផ្សែងបារី សុរា ការប្រើថ្នាំ (ថ្នាំផ្សះ ថ្នាំបន្ថយសម្ពាធឈាម និងស្តេរ៉ូអ៊ីត) និងការប្រឈមនឹងកម្តៅខ្ពស់។
• ផលប៉ះពាល់ទាក់ទងនឹងជំងឺមហារីក និងការព្យាបាលមហារីក ដូចជាការបាញ់កាំរស្មី ឬការប្រើថ្នាំគីមី។

+ចំពោះស្ត្រី

• ភាពមិនប្រក្រតីនៃការបញ្ចេញអូវុល អាចដោយសារតែបញ្ហាអ័រម៉ូនដូចជា ការកើនឡើងនូវប្រូឡាក់ទីនច្រើន ការបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេក ឬតិចពេក ហាត់ប្រាណហួសកម្រិត របបអាហារមិនល្អ ឬមានរបួស។
• ភាពមិនប្រក្រតីនៃតួស្បូន មាត់ ឬកស្បូន ដោយបញ្ហាក្នុងការបើក ដូចជាមានដុះសាច់ (កម្រ)។
• ដៃស្បូនត្រូបានបំផ្លាញ ឬស្ទះ ដោយសារតែមានការរលាកបង្កពីជំងឺកាមរោគមួយចំនួន។
• មានការរលាកនៅស្រទាប់ក្នុងស្បូន ដែលអាចប៉ះពាល់ដល់ដំណើរការអូវែ ស្បូន និងដៃស្បូន។
• កង្វះអូវុល ឬឆាប់អស់រដូវ អាចដោយសារតែមានជំងឺលើប្រព័ន្ធភាពស៊ាំការពាររាងកាយ ការព្យាបាលដោយបាញ់កាំរស្មី ឬថ្នាំគីមី ឬការជក់បារី។
• មានស្លាកស្នាមនៅលើជាលិកាបន្ទាប់ពីមានការបង្ករោគនៅអាងត្រគាក រលាកខ្នែងពោះវៀន ឬការវះកាត់ពោះជាដើម។
• មូលហេតុផ្សេងទៀត រួមមាន ការមានជំងឺមហារីក ការព្យាបាលមហារីក  និងជំងឺទឹកនោមផ្អែម។

កត្តាហានិភ័យជារួមទាំងបុរស និងស្ត្រីមានដូចជា អាយុ (អាយុលើសពី៣៥ឆ្នាំ) ការប្រើថ្នាំជក់ ញៀនស្រា ធាត់ហួស ស្គមហួស លំហាត់ប្រាណមិនទៀង។

២. កាត់បន្ថយហានិភ័យនៃការគ្មានកូន

• ចំពោះដៃគូ គួរួមភេទជាទៀងទាត់ក្នុងរយៈពេលនៃការបញ្ចេញអូវុល ពិសេស៥ថ្ងៃមុន និងក្រោយការបញ្ចេញអូវុល។  
• ចំពោះបុរស ត្រូវចៀសវាងការប្រើថ្នាំញៀន ឬសារធាតុញៀន ជាតិអាល់កុល ចៀសវាងប្រឈមនឹងសីតុណ្ហភាពខ្ពស់ សារធាតុពុលក្នុងរោងចក្រ ឬបរិស្ថាន ប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ និងធ្វើលំហាត់ប្រាណជាប្រចាំ។
• ចំពោះស្ត្រី គួរបញ្ឈប់ការជក់បារី ចៀសវាងការទទួលទានគ្រឿងស្រវឹង និងថ្នាំបំបាត់ស្ត្រេស កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន ហាត់ប្រាណឱ្យបានសមស្រប និងចៀសវាងការឡើងទម្ងន់។
ប្រសិនអ្នកហាក់កំពុងស្ថិតក្នុងស្ថានភាពនេះ អ្នកចាំបាច់ត្រូវស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកបំផុត។

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN) 

Post a Comment

0Comments

Post a Comment (0)