នារីដែលគេសង្ស័យថាសម្លាប់បងប្រុស​ គីម ជុងអ៊ុន មាន​មុខមាត់បែបនេះ

Unknown
0

យោង​តាម​រូបថត​ដែល​គេ​ប្រទះឃើញថ្មីៗ​នេះ​ឲ្យ​ដឹង​ថា​ស្រ្តីម្នាក់ក្នុងចំណោម​ស្រ្តីដែលគេចោទប្រកាន់ថាបានធ្វើឃាត​លោក​ គីម ជុងណាម នោះ​​​គឺ​ជាអ្នកចម្រៀង​ចង្វាក់ប៉ុប​មួយ​រូប។




ស្រ្តី​រូប​នោះ​​មាន​ឈ្មោះ​ថា​ Doan Thi Huong ដែល​នាង​មាន​វ័យ​ ២៨ ឆ្នាំ​ និង មាន​សញ្ជាតិ​វៀតណាម។ Doan Thi Huong ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា​ "ឃាតក LOL" ដោយ​សារ​នៅ​ថ្ងៃ​ធ្វើ​ឃាត​លោក គីម ជុងណាម នាង​បាន​ពាក់​អាវ​យឹត​មាន​ពាក្យ​ថា "LOL"។ អ្នក​ស៊ើបអង្កេត​បានប្រទះ​ឃើញ​​គណនី Facebook ជាច្រើន​ដែល​ជាប់​ទាក់ទងនឹងឃាតកស្រីរូបនេះ និង​បាន​រក​ឃើញ​ថា​នាង​បាន​ពាក់​អាវ​ដូច​គ្នា​​នៅ​លើ​ Post មួយដែល​អាប់ឡូដ​ដោយ​គណនីនាង​ផ្ទាល់ មុន​ការ​ធ្វើ​ឃាត​បួនន​ថ្ងៃ។
ការ​ប្រទះឃើញគណនី Facebook របស់​ Doan Thi Huong ថ្មីៗ​នេះ​ដែរ​បាន​បង្ហាញ​​ថា​​នាង​ពិត​ជា​ចាប់​អារម្មណ៍​នឹង​វប្បធម៍​ជនជាតិកូរ៉េ​ខ្លាំង ហើយ​មិត្តភក្តិ​ភាគ​ច្រើន​ដែល​ទាក់ទងនាងលើ Facebook ​សុទ្ធតែជាជនជាតិកូរ៉េ។ គណនី​ដែល​មាន​ឈ្មោះ​ថា "Ruby Ruby" បច្ចុប្បន្ន​មាន​មិត្តភក្តិតែ ៥៤ នាក់​ប៉ុណ្ណោះ ហើយ​គេ​ឃើញ​ថា​នាង​តែង​ប្រើ​ពាក្យ “ㅋㅋㅋㅋ” (មានន័យ​ថា haha ឬ LOL) លើ​ផុស​របស់​នាងទៀត​ផង។
យោង​តាម​សមត្ថកិច្ច​ម៉ាឡេស៊ី​ឲ្យ​ដឹង​ថា "Ruby Ruby" ធ្លាប់​បាន​ធ្វើ​ការ​ពាក់​ព័ន្ធ​​វិស័យ​កម្សាន្ត​ មុន​នឹង​ការ​ធ្វើ​ការ​លោក​ គីម ជុងណាម ប៉ុន្តែ​គេ​មិន​បាន​បញ្ចេញ​ព័ត៌មានជាក់លាក់ពីចំណុចនេះឡើយ។ តាម​ពិត​ទៅឃាតក​ស្រី​នេះ​​ធ្លាប់​ចូល​ប្រលង​ក្នុង​កម្មវិធីទូរទស្សន៍ "Vietnam Idol" កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​ធ្លាក់​នៅ​វគ្គជម្រុះ​ជុំ​ដំបូង។
រំលឹក​ថា​ Doan Thi Huong ធ្លាប់​បាន​សារភាព​ប្រាប់​ប៉ូលិស​​​ម៉ាឡេស៊ី​​ថា ការ​ធ្វើ​ឃាតនេះជា​រឿង​លេង​សើច​ (Prank) ដែល​បង្កើត​ឡើង​​ដោយ​មិត្តភ័ក្ដិ​​​ប៉ុណ្ណោះ ព្រោះ​ខ្លួន​គ្មាន​ចេតនា​សម្លាប់​​ជនរងគ្រោះ​ឡើយ៕
Tags

Post a Comment

0Comments

Post a Comment (0)