Admin:TenaKhmer
ផ្សព្វផ្សាយពានិជ្ជកម្មនៅទីនេះ contact:087 93 6886/ 087 93 6666!
(advertising here)
ក្នុងតំលៃពិសេស! (Special Price$!)
ផ្សព្វផ្សាយពានិជ្ជកម្មនៅទីនេះ contact:087 93 6886/ 087 93 6666!
(advertising here)
ក្នុងតំលៃពិសេស! (Special Price$!)
លោក គឹម ហ៊ាង បន្ថែមទៀតថា "ប្រសិនបើអ្នកចាប់ផ្ដើមធ្វើការងារ ជាយោបល់របស់ខ្ញុំ កុំលង់ស្នេហ៍នឹងការងារ ពីព្រោះបើសិនជាអ្នកធ្វើការងារលង់នឹងការងារ អ្នកមិនអាចរីកចម្រើនបានទេ"។ លោកបន្តទៀតថា គ្មានក្រុមហ៊ុនណាហ៊ានឱ្យប្រាក់ខែបុគ្គលិករាប់ពាន់ដុល្លារ ទៅទិញឡាន ទិញផ្ទះនោះទេ។ ដូច្នេះធ្វើការ ដើម្បីចង់មានលុយទិញឡាន ទិញផ្ទះគឺមិនអាច។
ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រាប់ទៀតថា ប្រសិនបើចង់មានគួរធ្វើការត្រឹម ៣ឆ្នាំយ៉ាងយូរបំផុតហើយមករកស៊ីវិញ។ លោកប្រាប់ថា ក្នុងប្រទេសកម្ពុជាមានមុខរបរ៣កំពុងត្រូវប៉ាន់មានដូចជា មុខរបរដីធ្លី (Real Estate) ហិរញ្ញវត្ថុ និងការសាងសង់។ មុខរបររកស៊ីទាំងនេះកំពុងមានតម្រូវការខ្លាំង ទោះក្នុងរយៈពេល ១០ ឬ២០ឆ្នាំទៅមុខទៀតក៏មិនចេះរីងស្ងួត។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីរបៀបនៅក្នុងការរកស៊ីលើមុខរបរទាំង៣នេះនៅឡើយទេ។
ក្រៅពីមុខរបរ ៣កំពុងត្រូវប៉ាន់ខាងលើ លោកប្រាប់មានមុខរបរដែលកំពុងត្រូវប៉ាន់ដែរនោះ គឺការអប់រំ ម្ហូបអាហារ ភេសជ្ជៈ និងការលំហែកម្សាន្ត។ មុខរបរទាំងនេះសុទ្ធតែមានទីផ្សារមិនចេះរីងស្ងួត។ លោកបញ្ជាក់ថា មុខរបរទាំងនេះសុទ្ធតែអាចក្លាយជាអ្នកមានគួរហ៊ានសាកល្បង ប៉ុន្តែរកស៊ីអ្វីក៏ដោយសូមកុំរកស៊ីមុខរបរណាប៉ះពាល់ដល់សង្គម និងបងប្អូនប្រជាពលរដ្ឋខ្មែរ៕
Admin:TenaKhmer
ផ្សព្វផ្សាយពានិជ្ជកម្មនៅទីនេះ contact:087 93 6886/ 087 93 6666!
(advertising here)
ក្នុងតំលៃពិសេស! (Special Price$!)